• 2021-06-17 10:33:36
  • ព័ត៌មាន

បុរសជនជាតិ ២ នាក់ ដើរចែកវ៉ាក់សាំងស៊ីណូវ៉ាក់ពេញទាំងខេត្ត ឥលូវប៉ូលិសចាប់សួរចម្លើយហើយ

  • 2021-06-17 10:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងខេត្តកោះកុង អាជ្ញាធរបានចុះបង្ក្រាប និងឃាត់ខ្លួនបុរសជាតិចិន ២ នាក់ ដែលពាក់ព័ន្ធករណីចែកចាយវ៉ាក់សាំងខុសច្បាប់ រួមទាំងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៦៥ ដប។ នេះបើតាមប្រភពព័ត៌មានពីគណនីយហ្វេសប៊ុកផ្លូវការឯកឧត្តម ខៀវ កញ្ញវិទ្ធ។

នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោងប្រមាណជា ១៦.០០នាទី ល្ងាច កងកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោក វ.ទោ នួន វុត្ថា មេបញ្ជាការរង អ.ហ.ក.ក សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបជាក់ស្តែងករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ០១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងកិច្ចការនេះ គឺបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដែលជាជនជាតិចិន ៖ ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ និង ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ (ទាំងពីរនាក់ ស្នាក់នៅភូមិ ឃុំ កើតហេតុ) និងចាប់យកវត្ថុតាងជាច្រើនទៀតរួមមាន ៖ រថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovacចំនួន ៦៥ដប , ធុងស្នោរក្លាសេថ្នាំចំនួន ០១ , ម្ជុល, សារ៊ាំងចំនួន ៤៥ដើម, សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់ , ស្រោមដៃចំនួន ០៣គូរ និង ទឹកអាល់កុលចំនួន ០៣ដប ។

យ៉ាងណា បច្ចុប្បន្នកម្លាំងជំនាញបានកំពុងអនុវត្តតាមនីតិវិធី ចំពោះករណីមួយនេះ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី