• 2021-06-18 07:18:52
  • ព័ត៌មាន

បេក្ខជន ដែលមានលក្ខខណ្ឌទាំងនេះ ទើបអាចប្រឡងបាក់ឌុបបាន

  • 2021-06-18 07:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៧ មិថុនា ឆ្នាំ២០២១ យោងតាមសេចក្តីណែនាំ ដែលចេញដោយ ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០២០ ២០២១ បានកំណត់នូវកាលបរិឆ្ឆេទប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់សិស្សសាលាឯកជន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២១។

ក្នុងនោះដែរ សិស្សនៃគ្រឹះស្ថានសិក្សាឯកជន ដែលអាចទទួលស្គាល់ជាបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវមានលក្ខខណ្ឌតម្រូវដូចខាងក្រោម នេះ ៖

១. បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ

២. បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ

៣. បានរៀនចប់កម្មវិធីសិក្សាថ្នាក់ទី ១២

៤. បានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សា

៥. បានវាយតម្លៃផ្នែកសីលធម៌ប្រចាំឆ្នាំ ចាប់ពីមធ្យមឡើងទៅ

៦. មានមធ្យមភាគពិន្ទុប្រចាំឆ្នាំ​ចាប់ពី ២៥.០០ ឡើងទៅ

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី