• 2021-06-18 06:33:43
  • ព័ត៌មាន

ប្រកាសមុននេះ រកឃេីញមេរោគបំប្លែងខ្លួនថ្មីមកពីឥណ្ឌា​ ២ករណីនៅសៀមរាប

  • 2021-06-18 06:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីប្រកាសរបស់ លោក ក្រុស​ សារ៉ាត់​ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២១ អំពីករណីរកឃើញ វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា ចំនួន ២ ករណី នៅក្នុងខេត្តសៀមរាប។

យ៉ាងណាក្តី ជុំវិញទាក់ទងនឹងករណីការរកឃើញវីរុសបំប្លែងខ្លួនដែលមានប្រភពមកពីប្រទេសឥណ្ឌា មិនទាន់មានសេចក្តីប្រកាសព័ត៌មានផ្លូវការពីក្រសួងសុខាភិបាលនៅឡើយទេ ហើយក៏មិនទាន់ដឹងដែរថា ករណីនេះ កើតឡើងលើជនជាតិណា និងតាមរយៈណានោះដែរ សូមរងចាំព័ត៌មានលម្អិតបន្ថែមនៅពេលក្រោយ ៕

              ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី