• 2021-06-21 04:11:26
  • ព័ត៌មាន

ចឹងបានភ្នំពេញស្ងាត់ម្ល៉េះ! ថ្ងៃឈប់សម្រាក ៣ ថ្ងៃ ខេត្តទាំង​៥ នេះ មានមនុស្សទៅលេង ជាង ៥ ម៉ឺននាក់

  • 2021-06-21 04:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមរយៈពេល ៣ថ្ងៃ នាថ្ងៃចុងសប្ដាហ៍ គឺនៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាម​ការបញ្ជាក់ នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទីបីនៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ»។

ក្នុងនោះដែរ ឯកឧត្តមក៏បានបង្ហាញខេត្តចំនួន ៥ ដែលមានអ្នកទៅច្រើនបំផុត ត្រឹមរយៈបេល ៣ថ្ងៃ ដែលជាថ្ងៃឈប់សម្រាកកន្លងទៅ ដែលរួមមាន ៖

  • ខេត្តកំពត ៖ ១៩,៤១៦ នាក់

  • ខេត្តកំពង់ស្ពឺ ៖ ១២,៣២០ នាក់

  • ខេត្តបាត់ដំបង ៖ ៩,៦៨៨ នាក់

  • ខេត្តព្រះសីហនុ ៖ ៨,៧៩៣ នាក់

  • ខេត្តកែប ៖ ៨,៣៤០ នាក់។

អត្ថបទ ៖ មេខាឡា

មតិយោបល់