• 2021-06-23 02:48:30
  • ព័ត៌មាន

ឯកអគ្គរដ្ឋទូតចិន កាន់ការងារយូរបំផុតនៅអាមេរិក ប្រកាសចាកចេញពីតំណែង ចំពេលមានភាពតានតឹង

  • 2021-06-23 02:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Cui Tiankai ឯកអគ្គរដ្ឋទូតយូរជាងគេបំផុតរបស់ចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃអង្គារទី ២២ ខែមិថុនា ឆ្នាំ២០២១ ថាលោកនឹងចាកចេញពីមុខតំណែងរបស់លោកបន្ទាប់ពីចំណាយរយៈពេល ៨ ឆ្នាំ នៅសហរដ្ឋអាមេរិក។

ការចាកចេញទៅរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ចំពេលដែលទំនាក់ទំនងមានភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោក។

លោក Cui មានអាយុ ៦៨ ឆ្នាំ និងបានហួសអាយុចូលនិវត្តន៍ទៅហើយ ដោយអ្នកការទូតជាន់ខ្ពស់របស់ចិន គេកំណត់អាយុចូលនិវត្តន៍ត្រឹម ៦៥ឆ្នាំ។ កាលពីលោកនៅកាន់តំណែង លោកបានរក្សាភាពស្ងៀមស្ងាត់ក្នុងអំឡុងពេលមានជម្លោះមិនចុះសម្រុងគ្នារវាងរដ្ឋាភិបាលក្រុងប៉េកាំង និង រដ្ឋបាលរបស់អតីតប្រធានាធិបតី ដូ ណាល់ត្រាំ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់