- 2021-06-24 05:07:52
- ព័ត៌មាន
ដំណឹងល្អ! ក្រសួងពាក់ព័ន្ធកំពុងពិភាក្សាគម្រោងបែងចែកដីកម្មសិទ្ធិជាង ១ម៉ឺនគ្រួសារទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី
- 2021-06-24 05:07:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ក្រសួងពាក់ព័ន្ធកំពុងពិភាក្សាគម្រោងបែងចែកដីកម្មសិទ្ធិជាង ១ម៉ឺនគ្រួសារទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី
ចន្លោះមិនឃើញ
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងពាក់ព័ន្ធបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់ទី៣ (LASED III) ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈប្រព័ន្ធ Video Conference Zoom Meeting ដែលមានការអញ្ជើញចូលរួមរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងប្រតិភូពាក់ព័ន្ធសរុបប្រមាណជា ៥៥០នាក់។
ក្នុងកិច្ចប្រជុំនេះ ក្រសួងពាក់ព័ន្ធបាននឹងកំពុងពិភាក្សា គម្រោងបែងចែកដីកម្មសិទ្ធិជាង១ម៉ឺន ៥ពាន់ (១៥,០០០) គ្រួសារទៅដល់គ្រួសារក្រីក្រគ្មានដីធ្លី។ ជាលទ្ធផលរំពឹងទុកនៃគម្រោងនេះពលរដ្ឋក្រីក្រនឹងទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ពួកគាត់នឹងមានការកើនឡើងតាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំគ្រប់គ្រងជាសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត។
ម៉្យាងវិញទៀត ពួកគាត់នឹងមានលទ្ធភាពទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិពាណិជ្ជករ និងសេវាសង្គមទូទៅ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងផងដែរ។
សូមបញ្ជាក់ថា គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII) គឺជាគម្រោងដែលមានសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីបែងចែកដីដល់អ្នកក្រីក្រគ្មានដី តាមរយៈសម្បទានដីសង្គមកិច្ចដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រនិងក្រុមងាយរងគ្រោះ៕
ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការឯកឧត្តម វេង សាខុន (Sakhon Veng)