• 2021-06-24 10:23:31
  • ព័ត៌មាន

ខេត្តរតនគិរី ប្រកាសរកឃើញអ្នកឆ្លងកូវីដច្រើនបំផុតមិនធ្លាប់មាន ត្រឹម២៤ម៉ោងចុងក្រោយ

  • 2021-06-24 10:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្ដីជូនដំណឹងស្ដីពីទិន្នន័យរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣នាក់បន្ថែមទៀត ដែលនេះជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មានពីមុន និងកំពុងស្ថិតក្នុងកម្រិតឆ្លងរាលដានខ្លាំងគួរឲ្យបារម្ភបំផុត។

រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយ ឡែកពីអ្នកដ៏ទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមាន សមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។

សូមសាធារណជនទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ ជាទីបំផុតនូវវិធានការដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា គឺ "៣កុំ ៣ការពារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្កា និងកាត់ផ្តាច់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕

អត្ថបទដោយ ៖ Su In

មតិយោបល់