• 2021-06-25 02:00:24
  • ព័ត៌មាន

មិនដឹងឆ្លងពីប្រភពណា យប់មិញ រកឃើញព្រះសង្ឃច្រើនអង្គក្នុងវត្តមួយនៅត្បូងឃ្មុំ ឆ្លងកូវីដ-១៩

  • 2021-06-25 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះពិនិត្យស្ថានភាព និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩លើព្រះសង្ឃស្ថិតនៅវត្តទួលទ្រាត្បូង នៅឃុំជប់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលភ្លាមៗ មានព្រះសង្ឃចំនួន ១១អង្គ វិជ្ជមានកូវីដ១៩ ។ នេះដោយយោងតាមការបង្ហោះនោះលើគណនីហ្វេសប៊ុក ផ្ទាល់លោកអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

បច្ចុប្បន្នអាជ្ញាធរខេត្តបាននិងកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធបន្ថែមផ្សេងទៀតដើម្បីធ្វើតេស្តរកមេរោគកូវីដ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយ ផ្ទាល់សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះ ពាល់ដោយប្រយោលជាមួយព្រះសង្ឃវិជ្ជមានជំងឺកូដ-១៩ ទាំង១១អង្គខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ចូលរួម អនុវត្តឱ្យបានម៉ឺងមាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ "ពាការពារ ៣កុំ" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈនេះ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

អត្ថបទដោយ ៖ Su In

មតិយោបល់