• 2021-06-26 09:35:13
  • ព័ត៌មាន

ស្រណោះ! ថ្មលយ គិរីរម្យ​ដែល​ធ្លាប់​ស្រស់ស្អាត ប្រែ​ក្លាយ​ជា​កន្លែង​ចោល​សំរាម​ និង​ដប​ស្រា​​ពាស​វាល​

  • 2021-06-26 09:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មលយ គិរីរម្យ​គឺ​ជា​ចំណុច​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នក​ទេសចរ​និយម​ ការ​ដើម​ព្រៃ​លក្ខណៈ​ផ្សងព្រេង​ មើល​ថ្ងៃ​លិច​ បោះ​តង់​ ដុត​ភ្លើង​ អង្គុយ​លេង​ពេល​រាត្រី​ ដោយ​សារ​ទី​នោះ​មាន​ទេសភាព​ព្រៃ​ឈើ​ ខ្ពង់រាប​ និង​ភ្នំ​ព័ទ្ធ​ជុំវិញ​។

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំង​ថ្មលយ គីរីរម្យ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះ​មិន​ចាំ​បាច់​ធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ទេសចរ​អាច​ជិះ​ ម៉ូតូ ​ឬ​រថយន្ត​ឡើង​ដល់​ទីតាំង​នោះ​ផ្ទាល់​តែ​ម្ដង​ ថែម​ទាំង​មិន​ចាំ​បាច់​ចំណាយ​លុយ​ថ្លៃ​ចំណត​អ្វី​ឡើយ។​

យ៉ាង​ណា​សន្ទុះ​នៃ​ការ​ទៅ​កម្សាន្ត​នៅ​គិរីរម្យ​រាប់​ពាន​់​នាក់​ក្នុង​១​ថ្ងៃ​ៗ​ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​ ថ្ម​លយ​ ដែល​ពី​មុន​ជា​ទី​ស្ងប់ស្ងាត់​ មាន​ពណ៌​បៃតង​ស្រស់​ប្រែ​ក្លាយ​ជា​កន្លែង​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​បំផុត​ ដោយសារ​អ្នក​ទៅ​ដល់​ទី​នោះ​បាន​ចោល​សំរាម​គ្រប់​ប្រភេទ​មាន​តាំង​ពី​ដប​ស្រា​ ដប​ទឹកសុទ្ធ​ ថង់​ប្លាស្ទិច​ និង​សំបក​កេស​ដោយ​មិន​ញញើត​ដៃ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ទៅ​ទីតាំង​នោះ​ឲ្យ​ដឹង​ថា​ អ្នក​ទេសចរ​ភាគ​ច្រើន​ជាង​យុវវ័យ​​ស្ទាវ​ៗ បាន​ទៅ​ទីនោះ​កកកុញ​ មាន​ទាំង​ជក់​បារី​ ផឹកស៊ី​ ចាក់​បាស​ បើក​ Speaker ឭ​ៗ បង្ក​សំឡេង​រំខាន​ មុន​ចុះ​ទៅ​វិញ​បន្សល់​ទុក​នូវ​សំរាម​ចោល​ ពេញ​ព្រៃ​ដោយ​មិន​ខ្វល់ខ្វាយ​អ្វី​ទាំង​អស់​ដល់​បរិស្ថាន​ និង​ធម្មជាតិ​ដែល​ធ្លាប់​ស្រស់ស្អាត​។

ប្រជាពលរដ្ឋ​ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ ដែល​ស្រឡាញ់​បរិស្ថាន​ បាន​ទទូច​ឲ្យ​អាជ្ញាធរ​ មេត្តា​ទប់​ស្កាត់​សកម្មភាព​នេះ​ ពិសេស​គឺ​ការ​ប្រើ​ Speaker បង្ក​សំឡេង​រំខាន​ និង​ការ​ចោល​សំរាម​ដើម្បី​ឲ្យ​រមណីយដ្ឋាន​គិរីរម្យ​នៅ​រក្សា​សោភ័ណភាព​ បរិស្ថាន​គង់វង្ស​ទៅ​មុខ​ទៀត៕ រូបថត​៖ សំអឿន គីរីរម្យ

មតិយោបល់