- 2021-06-28 02:15:24
- ព័ត៌មាន
៣ ថ្ងៃជាប់គ្នាទៅដើរលេងច្រើនកន្លែងនៅកែប មកវិញឆ្លៀតចូលទៅលេងកំពត ដល់ភ្នំពេញវិញតេស្តឆ្លងកូវីដ
- 2021-06-28 02:15:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ថ្ងៃជាប់គ្នាទៅដើរលេងច្រើនកន្លែងនៅកែប មកវិញឆ្លៀតចូលទៅលេងកំពត ដល់ភ្នំពេញវិញតេស្តឆ្លងកូវីដ
ចន្លោះមិនឃើញ
នៅថ្ងៃទី២៧ មិថុនា ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសជូនដំណឹងថា អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិបានទៅលេងកម្សាន្តនៅខេត្តកែប និងកំពត ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែមិថុនា២០២១ និងបានដើរលេងច្រើនកន្លែងណាស់ រហូតមកដល់ភ្នំពេញវិញទើបតេស្តដឹងថាមានវិជ្ជមានកូវីដ១៩។
អ្នកជំងឺកូវីដនិងមិត្តភក្តិ ដើរលេងតាមកម្មវិធីដូចខាងក្រោម៖
១. នៅថ្ងៃទី១៨ មិថុនា៖ ពេលព្រឹក ចាកចេញពីទីក្រុងភ្នំពេញ តាមរថយន្តផ្ទាល់ខ្លួន ទៅដល់ខេត្តកែបនៅពេលថ្ងៃត្រង់។ ពេលល្ងាចដើរលេងតាមឆ្នេរ។ សម្រាកនៅ Kep Private Villa មួយយប់។
២. ថ្ងៃទី១៩ មិថុនា៖ ពេលព្រឹកចេញទៅ រីស៊តឈ្មោះ Veranda។ ម៉ោងប្រហែល ៩ ព្រឹក ជិះទូកលេខ ១១ និង ១៦ ទៅលេងកោះទន្សាយ។ ពេលល្ងាចដើរលេងតាមឆ្នេរ រួចហើយសម្រាកនៅរីស៊តមួយយប់។
៣. ថ្ងៃទី២០ មិថុនា៖ ចាកចេញពីខេត្តកែប មកទីក្រុងភ្នំពេញវិញ។ ពេលថ្ងៃត្រង់ចូលហូបបាយនៅ រមណីយដ្ឋាន ទំនប់ម្លិច អង្គុយក្បែរកន្លែងគិតលុយ។ មកដល់ភ្នំពេញវិញដោយសុវត្ថិភាពនៅពេលល្ងាច។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃ១៨ ដល់ថ្ងៃទី២០ ប្រសិនបើអ្នកបានទៅកាន់ទីតាំងដូចបានរៀបរាប់ខាងលើនេះ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្លាប់បានទៅទីតាំងនោះ មេត្តាដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីតាមដានសុខភាព ហើយប្រសិនមានរោគសញ្ញាណាមួយ ឬសង្ស័យខ្លួនឯងមានមេរោគកូវីដ១៩ ត្រូវរាយការណ៍ជូនមន្ត្រីដែលពាក់ព័ន្ធជាបន្ទាន់ដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ និងដើម្បីទទួលបានការព្យាបាលមេរោគកូវីដ១៩នេះ ឲ្យបានទាន់ពេលវេលា៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩