- 2021-06-28 03:55:54
- ព័ត៌មាន
NASA ថតបានទិដ្ឋភាព "ទន្លេមាស" លើភពផែនដីពីទីអវកាស តែបើដឹងការពិត ធ្វើឲ្យគ្រប់គ្នាកាន់តែព្រួយបារម្ភ
- 2021-06-28 03:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NASA ថតបានទិដ្ឋភាព "ទន្លេមាស" លើភពផែនដីពីទីអវកាស តែបើដឹងការពិត ធ្វើឲ្យគ្រប់គ្នាកាន់តែព្រួយបារម្ភ
ចន្លោះមិនឃើញ
អង្គការទីភ្នាក់ងារអវកាសពិភពលោក ហៅកាត់ ណាសា (NASA) បានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយប្រទះឃើះទន្លេមាស មួយនៅលើភពផែនដី ដែលរូបភាពដ៏កម្រនេះត្រូវផ្តិតបានពីស្ថានីយអវកាសអន្តរជាតិ។ ទន្លេមាសនោះគឺជា ទំហំដ៏មហាសាលនៃការជីកយករ៉ែមាស ដែលភាគច្រើនខុសច្បាប់ស្ថិតក្នុងព្រៃអាម៉ាហ្សូន។
តាមពិតក្នុងរូបថតនោះគឺជារណ្តៅដែលត្រូវបានជីកដោយក្រុមអ្នករុករករ៉ែ ដែលគ្មានអាជ្ញាប័ណ្ណ ហើយជាធម្មតាសកម្មភាពទាំងនោះត្រូវបានធ្វើដោយលាក់បាំងបំផុត ប៉ុន្តែវាត្រូវផ្លាត ចាំងទៅលើដោយសារពន្លឺព្រះអាទិត្យ។ អវកាសយានិកម្នាក់នៅស្ថានីយ៍អវកាស International Space Station (ISS) បានចាប់យករូបថតទាំងនេះ។
រូបភាពទាំងនេះគឺជាភស្តុតាងបន្ថែមទៀតនៃទំហំរ៉ែមាសដែលត្រូវបានបំផ្លិចបំផ្លាញក្នុងតំបន់ Madre de Dios ភាគអាគ្នេយ៍ប្រទេសប៉េរូ។ ប៉េរូជាប្រទេសនាំចេញមាសឈានមុខគេ ហើយតំបន់ Madre de Dios ជាទីតាំងរបស់ក្រុមអ្នករុករករ៉ែរាប់ពាន់នាក់កំពុងរកស៊ីនៅទីនោះ និងបានបំផ្លាញព្រៃឈើ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ៕