- 2021-06-28 08:33:02
- ព័ត៌មាន
ពិភពលោកចាប់អារម្មណ៍ក្រោយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន ហាក់ស្រកទម្ងន់ ខុសធម្មតា
- 2021-06-28 08:33:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិភពលោកចាប់អារម្មណ៍ក្រោយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន ហាក់ស្រកទម្ងន់ ខុសធម្មតា
ចន្លោះមិនឃើញ
លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបង្ហាញខ្លួនជាសាធារណៈវិញ យ៉ាងកម្រក្រោយបាត់មុខមួយរយៈ រហូតមានចចាមអារ៉ាម ពីការធ្លាក់ខ្លួនឈឺ និងព័ត៌មានខ្លះថាលោកបានស្លាប់បាត់បង់ជីវិតទៀតផង។
យ៉ាងណា ការមកវិញលើកនេះ លោកគីម ហាក់មានរាងតូចជាងមុន ស្គមជាងមុនដែលនាំឲ្យគេនឹកដល់ចចាមអារ៉ាម គឺការធ្លាក់ខ្លួនឈឺរបស់មេដឹកនាំ កុម្មុយនីស្ត វ័យក្មេងរូបនេះ។ ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើងកាលពីពេលថ្មីៗបានចាក់ផ្សាយបទសម្ភាសន៍របស់ប្រជាជនកូរ៉េខាងជើងម្នាក់ដែលបានសម្តែងការព្រួយបារម្ភជុំវិញរូបរាងតូចជាងមុនរបស់លោក គីម ជុនអ៊ុន ស្របពេលដែលមានការសង្ស័យថា លោកបានស្រកទម្ងន់ច្រើន។
ក្រសួងបង្រួបបង្រួមនៅពេលមុននេះបាននិយាយថា ខ្លួនកំពុងឃ្លាំមើលអំពីសុខភាពរបស់លោក គីម ប៉ុន្តែមិនមានអ្វីត្រូវនិយាយអំពីសញ្ញាមិនធម្មតាណាមួយជុំវិញការស្រកទម្ងន់របស់លោកនោះទេ៕