• 2021-06-28 09:51:08
  • ព័ត៌មាន

ដូចកំពឹសជាប់មង! ជាងធ្វើក្រចកនៅតូបមួយនេះក្នុងផ្សារបឹងកេងកងឆ្លងកូវីដហើយ សូមអ្នកធ្លាប់ទៅប្រញាប់ធ្វើតេស្ត

  • 2021-06-28 09:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ប្រជពលរដ្ឋ ដែលបានទៅធ្វើក្រចកដៃ ក្រចកជើង ឬមានទំនាក់ទំនងជាមួយជាងធ្វើក្រចកនៅតូប ឈ្មោះ ណៃ ណែល (Nice Nail) និងតូបលេខ ៦៦២ ក្នុង ផ្សារបឹងកេងកង ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់មូលហេតុអ្នកជំងឺកូវីដ១៩ គឺជាអ្នកធ្វើក្រចកនៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ក្នុងករណីសង្ស័យមានរោគសញ្ញាត្រូវជូនដំណឹងជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន តែប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទថ្មី