• 2021-06-29 03:07:31
  • ព័ត៌មាន

រន្ធត់ណាស់! សោកនាដកម្មភ្លើងឆេះផ្ទះនៅបឹងរាំងព្រឹកមិញ ផ្ដាច់ជីវិតមនុស្ស ៤នាក់ ភាគច្រើនជាកម្មករគេ

  • 2021-06-29 03:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវេលាម៉ោង ០៤:៣០​ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។ ខាងក្រោមនេះជារបាយការណ៍បឋម ដែលបញ្ជាក់ពីខាង នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៖

១.ម្ចាស់ផ្ទះ៖

-​ ឈ្មោះ: ហុង ពេជ្រហោះ ភេទ​ ប្រុស អាយុ​ ៧១​ ឆាំ្ន ។

-​ មុខរបរ: ជរានៅផ្ទះ​ ។

-មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។

-​ ប្រភេទសំណង់ៈ ថ្មបេតុង ទំហំ ០៩ម៉ែត្រx ៣០ម៉ែត្រ ចំនួន ០៣​ ជាន់​ ។

២.ខូចខាតសម្ភារ៖

-​ ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ ០៩​ ម៉ែត្រx ៣០​ ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា៖

-​ ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ ២BB-៨២៣៣ ចំនួន​ ០១​ គ្រឿង

-​ ឆេះរថយន្តLuxus ៣៣០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ​ ២AL-១១៥៨ ចំនួន​ ០១​ គ្រឿង

-​ ឆេះម៉ូតូសរុបចំនួន ០៧​ គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

៣.ស្លាប់​មនុស្ស​

ស្លាប់មនុស្សប្រុសចំនួន ០៤​ នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ព័ត៌មានខ្លះបញ្ជាក់ថាជនរងគ្រោះជាកម្មករភាគច្រើន) ។

-​ របួស​មនុស្ស​: របួសស្រាលមនុស្សប្រុសចំនួន ០១​ នាក់ មានឈ្មោះដូចខាងក្រោម៖

  • ឈ្មោះ ម៉ូច សីហា ភេទ​ ប្រុស អាយុ ២៤​ ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។

-​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ៣៨​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៣៨​ ឡាន ស្មេីនឹង ១៥២​ ម៉ែត្រគូប ។

-​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖

-​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ ឡានសើ្មនឹង​ ១២ ម៉ែត្រគូប។

-​ ពន្លត់ចប់​ :​ នៅម៉ោង​ ០៦:០០ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល​ ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទសម្រួលដោយ ៖ Su In

មតិយោបល់
អត្ថបទថ្មី