• 2021-06-29 06:29:03
  • ព័ត៌មាន

ដឹងមូលហេតុពិត នាំឱ្យមានអគ្គិភ័យឆេះផ្ទះ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស ៤នាក់នោះហើយ

  • 2021-06-29 06:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីអគ្គិភ័យឆេះ បានបណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន ពេលនេះដឹងការពិតហើយគឺ មន្ដ្រីជំនាញអះអាងថា ដោយសារឆ្លងចរន្ដអគ្គិសនី។ នេះបើតាមការចេញផ្សាយរបស់ Fresh News នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៤៤-៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន៕

ប្រភព៖ Fresh News

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទថ្មី