- 2021-06-30 08:44:34
- ព័ត៌មាន
ជួយទិញផង! លោកយាយ ងើបធ្វើតាំងពីម៉ោង១២យប់ ស្រូតឱ្យចៅយកទៅលក់នៅផ្សារ នំ១ តំលៃតែ ៣០០ រៀលទេ
- 2021-06-30 08:44:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយទិញផង! លោកយាយ ងើបធ្វើតាំងពីម៉ោង១២យប់ ស្រូតឱ្យចៅយកទៅលក់នៅផ្សារ នំ១ តំលៃតែ ៣០០ រៀលទេ
ចន្លោះមិនឃើញ
ស្នាមជ្រួញនៅលើមុខ នៅលើដៃ ខ្នងកោងអាចបញ្ជាក់ពីបទពិសោធន៏ដែលលោកយាយធ្វើនំនេះ ជិត៣០ឆ្នាំប្លាយទៅហើយ ។ ជារៀងរាល់ថ្ងៃលោកយាយងើបពីដំណេកនៅម៉ោង១២ ទៅ ១យប់រំលងអាធ្រាត្រ ដើម្បីធ្វើនំឱ្យទាន់ថ្ងៃរះ ឱ្យចៅយកទៅលក់នៅឯផ្សារ។ លោកយាយមានអាយុឆ្នាំ៦៧ហើយ មានបន្ទុកចិញ្ចឹមប្តីឈឺ និងម្តាយជរាអាយុ៩០ឆ្នាំម្នាក់ និងចៅៗថែមទៀត។
លោកយាយមានទីលំនៅនៅភូមិក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ល្បីល្បាញកេរ្តិ៍ឈ្មោះថាធ្វើនំត្នោតឈ្ងុយឆ្ងាញ់ មានអនាម័យល្អ នំតម្លៃធូរថ្លៃទៀតផង ពោលគឺនំ១ តម្លៃតែ៣០០រៀលប៉ុណ្ណោះ ។ សូមជួយទិញនំលោកយាយផង ដើម្បីគាត់បានកម្រៃបន្តិចបន្ទួចសម្រួលដល់បន្ទុកក្នុងគ្រួសារ។ បើបងប្អូនត្រូវការនំលោកយាយ សំរាប់កម្មវិធីបុណ្យ កម្មវិធីប្រជុំ ។ល។ គាត់អាចផ្ញើជូនបងប្អូនតាមឡានតាក់ស៊ីបាន៕
សូមទាក់ទងបញ្ជាទិញពីលោកយាយផ្ទាល់ 0967277950។
ប្រភព៖ K&K Unique Collection