• 2021-06-30 07:14:28
  • ព័ត៌មាន

អ្នកត្បូងឃ្មុំសូមជ្រាប! បិទផ្សារទីរួមស្រុកអូររាំងឪទាំងស្រុង ក្រោយរកឃើញមនុស្ស១០នាក់ឆ្លងបន្តកន្ទុយគ្នា

  • 2021-06-30 07:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលស្រុកអូររាំងឪ សម្រេចបិទផ្សារទីរួមស្រុកអូររាំងឪ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩ ក្រោយរកឃើញវិជ្ជមាន សរុបចំនួន ១០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ។

ប្រជាពលរដ្ឋ និងអាជីវករដែលវិជ្ជមានកូវីដ.១៩ មានឈ្មោះដូចខាងក្រោម ៖

១). យាន ធា (ស្រី) អាយុ ៤៨ឆ្នាំ នៅភូមិលេខ២ ឃុំគងជ័យ

២). ផាត ភួង (ស្រី) អាយុ ៥០ឆ្នាំ នៅភូមិសុក្រំជ្រុំ ឃុំគងជ័យ

៣). វ៉ា សុខឃឿន (ស្រី) អាយុ ៤៥ឆ្នាំនៅភូមិលេខ៤លិចឃុំអំពិលតាពក

៤). ហ៊ត់ ស្រីមុំ (ស្រី) អាយុ ៣៧ឆ្នាំ ភូមិលេខ១ ឃុំគងជ័យ

៥). អែម គន្ធា (ស្រី) ៣៣ឆ្នាំ ភូមិលេខ៣ ឃុំអំពិលតាពក

៦). នូ អាត (ប្រុស) អាយុ ៥៣ឆ្នាំ ភូមិសុក្រំជ្រុំ ឃុំគងជ័យ

៧). រ៉េន ណារ៉ាក់ (ស្រី) អាយុ ៤១ឆ្នាំ ភូមិលេខ៥ ឃុំអំពិលតាពក

៨). មាន់ ហៀប (ស្រី) អាយុ ៤៨ឆ្នាំ ភូមិទំនាប ឃុំគងជ័យ

៩). អ៊ន់ នាង (ស្រី) អាយុ ៤២ឆ្នាំ ភូមិស្រែស្ពៃ ឃុំគងជ័យ

១០). ឡេង ស្រីមុំ (ស្រី) អាយុ ៤១ឆ្នាំ ភូមិទំនាប ឃុំគងជ័យ

អាជ្ញាធរស្រុកអូររាំងឪ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករផ្សារអូររាំងឪ ដែលសង្ស័យថាខ្លួនបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩ ខាងលើទាំង១០រូបនេះ សូមអញ្ជើញទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ សូមប្រជាពលរដ្ឋ និងអាជីវករពាក់ព័ន្ធ មេត្តាសហការជាមួយអាជ្ញាធរ ពិសេសត្រូវរាយការមកអាជ្ញាធរ និងមន្ត្រីជំនាញដើម្បីយកសំណាករកមេរោគកូវីដជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដានកាន់តែធ្ងន់បន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

អត្ថបទដោយ ៖ Su In

មតិយោបល់