- 2021-06-30 10:27:42
- ព័ត៌មាន
ខ្លោចចិត្តណាស់! ប្រកាសថ្ងៃនេះ នៅកំពង់ចាម កូវីដឆក់ជីវិត ស្ត្រីជាម្ដាយកំពុងពរពោះកូនក្នុងផ្ទៃ ៦ខែ
- 2021-06-30 10:27:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្តណាស់! ប្រកាសថ្ងៃនេះ នៅកំពង់ចាម កូវីដឆក់ជីវិត ស្ត្រីជាម្ដាយកំពុងពរពោះកូនក្នុងផ្ទៃ ៦ខែ
ចន្លោះមិនឃើញ
មេរោគកូវីដ១៩ កាន់តែគំរាមគំហែងអាយុជីវិតប្រជាជនកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកស្លាប់ដោយសារមេរោគដ៏កាចសាហាវមួយនេះមានការកើនឡើងជាបន្តបន្ទាប់ ខណៈថ្ងៃចុងក្រោយនៃខែមិថុនា នេះក្រសួងសុខាភិបាលកម្ពុជាប្រកាសតួលេខអ្នកស្លាប់ទូទាំងប្រទេសកើនរហូតដល់ ២៧នាក់ ដែលជាចំនួនស្លាប់ដ៏ច្រើនបំផុតពុំធ្លាប់មាន ក្នុងរយៈពេល ២៤ ម៉ោង។
ទន្ទឹមនេះ អាជ្ញាធរខេត្តកំពង់ចាមបានឱ្យដឹង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីរកឃើញករណីអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ៣នាក់ ។ ក្នុងចំណោមអ្នកស្លាប់ទាំង ៣ មានម្នាក់ជាស្ត្រីមានផ្ទៃពោះចំនួន ៦ខែ ដែលជាករណីគួរឲ្យរន្ធត់នឹងសោកសៅជាពន់ពេកសម្រាប់ការបាត់បង់មួយនេះ ៕
ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖