• 2021-07-02 03:35:45
  • ព័ត៌មាន

ទៅមើលទិដ្ឋភាព ផ្សារបណ្ដោះអាសន្នខេត្តរតនគិរី រៀបចំយ៉ាងស្អាត មានរបៀបរៀបរយគួរឱ្យសរសើរ

  • 2021-07-02 03:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អាត ហើយថែមទាំងមានសណ្តាប់ធ្នាប់ទៀត ផ្សារបណ្តោះអាសន្ន ក្នុងខេត្តរតនៈគិរី នេះបើតាមរូបភាពប៉ុន្មានសន្លឹក ដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Silento Fong បានបង្ហាញឲ្យឃើញនូវទិដ្ឋភាពមើលចំពីលើនៃផ្សារទាំងមូល និងរបៀបរៀបរយរបស់ផ្សារ ដោយមានការគូសគំនូសពណ៌ស ចន្លោះពីតូប១ ទៅតូប១ផងដែរ។

តាមរយៈរូបភាពទាំងនោះ យើងឃើញថា តូបនីមួយៗ ត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ ដោយមានគូសនូវគំនូសពណ៌ស សម្រាប់តូបមួយៗ និងមានគម្លាតពីតូប១ទៅមួយ បានយ៉ាងល្អ មិនមានការលក់បញ្ជ្រៀតគ្នា ឬដាក់តូបជាប់ៗគ្នានោះទេ។ មិនត្រឹមតែមានសណ្តាប់ធ្នាប់តែមួយមុខនោះទេ និយាយពីសម្រស់វិញក៏ស្អាតណាស់ដែរ គឺថា តូបលក់ទាំងនោះ ត្រូវបានរៀបចំជាជួរសងខាងផ្លូវ និងមានរៀបដាក់ចំកណ្តាល ផងដែរ។ មួយវិញទៀត តាមការបញ្ជាក់របស់គណនីយខាងលើ ផ្សារបណ្តោះអាសន្ននេះ មានទីតាំងជិតសាលាខេត្ត ហើយបើកដំណើរការបាន ២ ថ្ងៃហើយ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់