• 2021-07-02 04:00:50
  • ព័ត៌មាន

ម្ដាយក្មេកត្រូវពស់ខៀវចឹក ដឹកទៅពេទ្យរដ្ឋផង ឯកជនផង រុញឱ្យគ្នាចុះឡើង ចុងក្រោយបានលទ្ធផលបែបនេះ

  • 2021-07-02 04:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ តាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា ប្រុសកណ្តាល បានបង្ហោះត្អូញត្អែរ ថាម្ដាយក្មេកត្រូវពស់ចឹកដឹករួចដឹកទៅពេទ្យរដ្ឋផង ឯកជនផង រុញឱ្យគ្នាចុះឡើងគ្មានអ្នកទទួលព្យាបាល។

ខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកនោះបានលើកឡើងថា៖ «គិតទៅសម័យកូវិដ ពិតជាពិបាកណាស់ ពស់ចឹកម្តាយក្មេក ខ្ញុំដឹកគាត់ទៅពេទ្យ ១៧៩ពេទ្យថាអោយទៅកាល់ម៉ែត្រ ពេលមកកាល់ម៉ែត្រខ្ញុំក៏បានដឹកគាត់ចូលប៉ាស័្ទរ ហើយខាងប៉ាស័្ទរបានប្រាប់ឱ្យទៅកាល់ម៉ែតដែរ តែពេលទៅដល់ពេទ្យកាល់ម៉ែតថាឱ្យទៅ១៧៩វិញ ចុងក្រោយរុញទៅឱ្យពេទ្យឯកជន ដល់ពេទ្យឯកជន ២កន្លែងគាត់ថាគាត់អត់ជំនាញពស់ចឹកទេ គាត់ថាឱ្យទៅ១៧៩ ឬ ក៏កាល់ម៉ែតទៅ។និយាយមកនិយាយទៅខ្ញុំដឹកម៉ែក្មកខ្ញុំទៅមកៗ ចុងបញ្ចប់អត់មានពេទ្យណាមើលសោះ។ ចង់និយាយថាវិជ្ជាជីវៈជាពេទ្យ គួរណាស់តែយល់ ពីតម្លៃនៃជីវិតមនុស្សខ្លះផង»។

ក្រោយពីការបង្ហោះយ៉ាងដូច្នេះមានមហាជនជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គម បានសំដែងក្ដីអាណិត ជូនពរ និងបានចែករំលែកតៗគ្នាជាច្រើន ៕

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទថ្មី