- 2021-07-05 09:20:10
- ព័ត៌មាន
សោកស្ដាយណាស់! ប្រកាសថ្ងៃនេះកំពង់ចាម មានអ្នកស្លាប់ដោយសារកូវីដ រហូតដល់ ៥នាក់
- 2021-07-05 09:20:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយណាស់! ប្រកាសថ្ងៃនេះកំពង់ចាម មានអ្នកស្លាប់ដោយសារកូវីដ រហូតដល់ ៥នាក់
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាហាក់កើនឡើងកាន់តែច្រើនទៅៗ ខណៈនៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលបានប្រកាសថាមានអ្នកជំងឺ ២៨នាក់បន្ថែមទៀតនៅទូទាំងប្រទេស បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ ក្នុងនោះខេត្តកំពង់ចាម មានពលរដ្ឋរហូតដល់៥នាក់ ត្រូវបានមេរោគកូវីដឆក់យកជីវិតនៅថ្ងៃនេះផងដែរ។
នេះជាតួលេខអ្នកស្លាប់ដ៏ច្រើនបំផុតមួយសម្រាប់ខេត្តកំពង់ចាម ដែលមានអ្នកស្លាប់ក្នុងមួយថ្ងៃរហូតដល់៥នាក់ដូច្នេះ។ ផ្អែកតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកស្លាប់នេះ ភាគច្រើនមកពីបញ្ហារលាកសួតក្នុងកម្រិតធ្ងន់ធ្ងរ វាលលុកខ្លាំងក្នុងប្រព័ន្ធផ្លូវដង្ហើម ដែលបណ្ដាលមកពីមេរោគកូវីដ១៩។
ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា កំពុងមានសន្ទុះយ៉ាងខ្លាំង នៅដើមខែកក្កដានេះ ដែលបានរកឃើញអ្នកឆ្លងកើនឡើង ដល់ជិត ១ពាន់នាក់ និងរាប់រយនាក់ ក្នុង១ថ្ងៃៗ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ក្នុងស្ថានភាពដ៏តឹងតែងនេះដែរ ក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រុមគ្រូពេទ្យ បានចូលរួមសហការយ៉ាងស្រាក់ស្រាំ ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស ៕