
- 2021-07-06 04:34:43
- ព័ត៌មាន
អ្នកធ្លាក់បាក់ឌុបទាំងឡាយ បើចង់ប្រឡងនឹងគេឆ្នាំនេះ អាចទៅដាក់ពាក្យបានដោយភ្ជាប់ឯកសារអស់នេះ
- 2021-07-06 04:34:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្លាក់បាក់ឌុបទាំងឡាយ បើចង់ប្រឡងនឹងគេឆ្នាំនេះ អាចទៅដាក់ពាក្យបានដោយភ្ជាប់ឯកសារអស់នេះ
ចន្លោះមិនឃើញ
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល សូមជូនដំណឹងដល់អតីតបេក្ខជនចំណេះទូទៅដែលបាន ប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡងណាមួយ ហើយមានបំណងដាក់ពាក្យសុំចុះ ឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាបេក្ខជនស្វៃរិនចំណេះទូទៅ សម័យប្រឡង៖ ០៦ ធ្នូ ២០២១ សូមមកដាក់ពាក្យនៅ ការិយាល័យប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវ ៖
១- វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ (ថតចម្លង) ចំនួន ០១ សន្លឹក
២- វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ (ថតចម្លង) ចំនួន ០១ សន្លឹក
៣- សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើត (ថតចម្លង) ចំនួន ០១ សន្លឹក
៤- បេក្ខជនត្រូវពាក់អាវស ពេលមកដាក់ពាក្យ ដើម្បីថតរូប Digital