• 2021-07-06 04:55:32
  • ព័ត៌មាន

អង់គ្លេស គ្រោងបញ្ចប់ការបិទខ្ទប់ អនុញ្ញាតិឱ្យប្រជាជន ឈប់ពាក់ម៉ាស់ និងមិនចាំបាច់រក្សាគម្លាត

  • 2021-07-06 04:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានដាក់ចេញផែនការ កាលពីថ្ងៃច័ន្ទ ទី ៥ ខែកក្កដា ឆ្នាំ២០២១ សម្រាប់ជំហានចុងក្រោយក្នុងការបន្ធូរបន្ថយការបិទខ្ទប់ របស់អង់គ្លេសរួមទាំងការដកចេញនូវច្បាប់ដែលគ្រប់គ្រងការរក្សាគម្លាតសង្គម ការពាក់ម៉ាស់ការពារ និងការបញ្ចប់នូវការធ្វើការពីផ្ទះរបស់បុគ្គលិករដ្ឋ និង ឯកជន។

នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ បាននិយាយថា ការដកវិធានការរឹតបន្តឹងនឹងបន្តរហូតដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីសម្រេចចិត្តចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃទី ១២ ខែកក្កដា ខាងមុខនេះ។

បទប្បញ្ញត្តិដែលតម្រូវឱ្យមានការពាក់ម៉ាស់ការពារនឹងត្រូវបានដកចេញ។ រដ្ឋាភិបាលនឹងបន្តណែនាំពីកាលៈទេសៈជាក់លាក់ដែលប្រជាជនអាចនឹងពាក់ ប៉ុន្តែនេះនឹងជាជំរើសផ្ទាល់ខ្លួន មិនស្ថិតក្នុងច្បាប់រឹតត្បិតទៀតនោះទេ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់