- 2021-07-07 03:17:03
- ព័ត៌មាន
មេយោធា មីយ៉ាន់ម៉ា ក្បត់ពាក្យសន្យា មិនបានធ្វើតាមផែនការដែលព្រមព្រៀងគ្នា នៅកិច្ចប្រជុំកំពូលអាស៊ាន
- 2021-07-07 03:17:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេយោធា មីយ៉ាន់ម៉ា ក្បត់ពាក្យសន្យា មិនបានធ្វើតាមផែនការដែលព្រមព្រៀងគ្នា នៅកិច្ចប្រជុំកំពូលអាស៊ាន
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីការបរទេសរុស្សីបាននិយាយ កាលពីថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ថាប្រទេសរុស្ស៊ីគាំទ្រយ៉ាងខ្លាំងដល់កិច្ចប្រឹងប្រែងផ្នែកការទូតនៅអាស៊ីអាគ្នេយ៍ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងបានបញ្ជូនសារស្រដៀងគ្នានេះ ទៅកាន់មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់មា៉។
ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភះ ឆ្នាំ២០២១ ដែលបណ្តាលឱ្យមានការខឹងសម្បារទូទាំងប្រទេស ហើយភ្លាមៗនោះបានក្លាយជាការតវ៉ានិងធ្វើបាតុកម្ម ព្រមទាំងមានការបង្ក្រាបទៅវិញយ៉ាងសាហាវដោយកងកម្លាំងសន្តិសុខជាតិ។
ទោះបីជាមេដឹកនាំរបបយោធាលោកមីន អ៊ុងលាំង បានយល់ព្រមនឹងផែនការសន្តិភាពដោយបានដាក់ចេញដោយ ប្រទេសជាសមាជិកអាស៊ាន កាលពីខែមេសា ក៏ដោយ ប៉ុន្តែមេយោធារូបនេះមិនបានបង្ហាញពីចេតនាដើម្បីធ្វើតាមទេ។ ផ្ទុយទៅវិញ ថែមទាំងបានដាក់ផែនការផ្ទាល់ខ្លួនខុសគ្នាទាំងស្រុង ដើម្បីស្តារសណ្តាប់ធ្នាប់និងប្រជាធិបតេយ្យនៅក្នុងប្រទេសឡើងវិញ៕