• 2021-07-08 08:25:19
  • ព័ត៌មាន

ពលរដ្ឋនៅឥណ្ឌា រស់ទាំងត្រដរ ខណៈទ្រព្យសម្បត្តិរបស់អ្នកមានក្នុងប្រទេសនេះ កើនរាប់ពាន់លាន​ដុល្លារ

  • 2021-07-08 08:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសឥណ្ឌា ត្រូវបានរងគ្រោះដោយសារការធ្លាក់ចុះសេដ្ឋកិច្ច បណ្តាលមកពីមេរោគឆ្លងកូវីដ១៩ ដែលបានរុញច្រានមនុស្សរាប់លាននាក់ធ្លាក់ទៅក្នុងភាពក្រីក្រ។ នេះបើតាមការឱ្យដឹងពី CNN នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១។

ប្រជាជនឥណ្ឌាមួយចំនួនធំ តស៊ូដើម្បីរស់ ដោយរកប្រាក់បានត្រឹម ២-៣ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃខណៈអ្នកមានទ្រព្យស្តុកស្តម្ភបំផុតរបស់ប្រទេសនេះកាន់តែមានខ្លាំងឡើង។ ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីឥណ្ឌា បានកើនឡើងដល់រាប់ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។

យោងតាម Bloomberg បានឲ្យដឹងថា លោក Mukesh Ambani ដែលជាប្រធានក្រុមហ៊ុន Reliance Industries ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនោះ ពេលនេះមានទ្រព្យច្រើនជាង ៨០ ពាន់លានដុល្លារ។ ចំណែកលោក Gautam Adani ដែលជាមហាសេដ្ឋីឥណ្ឌាមួយរូបទៀត មានទ្រព្យសម្បត្តិប្រហែល ៥៥ ពាន់លានដុល្លារ៕

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់