/Art_July_2021/Covid_July/PhnomPenh_July/Red_area_July/60e6a6c068104_1625728680_medium.jpg)
- 2021-07-08 07:55:22
- ព័ត៌មាន
រកឃើញ បុគ្គលិកច្រើននាក់នៅហាងស៊ុប ហុយ ហុយ សាខា សាលាព្រះស៊ីសុវត្ថិ ឆ្លងកូវីដ
- 2021-07-08 07:55:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញ បុគ្គលិកច្រើននាក់នៅហាងស៊ុប ហុយ ហុយ សាខា សាលាព្រះស៊ីសុវត្ថិ ឆ្លងកូវីដ
ចន្លោះមិនឃើញ
នាថ្ងៃទី ០៨ កក្កដា ឆ្នាំ២០២១នេះ យោងតាមសេចក្តីជូនដំណឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា បុគ្គលិកហាងស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ចំនួន ៨ នាក់ បានរកឃើញវិជ្ជមានកូវីដ១៩។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទៅហូបស៊ុប ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាងស៊ុប ហុយ ហុយ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងករណីដែលមានការសង្ស័យសូមតាមដានសុខភាព និងធ្វើតេស្តជាបន្ទាន់ ដើម្បីទទួលការព្យបាលទាន់ពេលវេលា ៕