- 2021-07-09 07:19:31
- ព័ត៌មាន
អាជ្ញាធរខេត្តតាកែវសម្រេចបិទទីតាំងទាំងនេះបន្ទាន់ ក្រោយមានអ្នកពាក់ព័ន្ធករណីកូវីដជាច្រើននាក់
- 2021-07-09 07:19:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរខេត្តតាកែវសម្រេចបិទទីតាំងទាំងនេះបន្ទាន់ ក្រោយមានអ្នកពាក់ព័ន្ធករណីកូវីដជាច្រើននាក់
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តតាកែវ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ផ្នែកខ្លះនៃភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ និងបិទខ្ទប់ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ជាបន្ទាន់ខណតំបន់ទាំងនោះ កំពុងមានអ្នកពាក់ព័ន្ធករណីកូវីដ១៩ជាច្រើននាក់។
អាជ្ញាធរសម្រេចត្រូវបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្ត្រ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ និងបិទខ្ទប់ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចាប់ពីម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ មានការជូនដំណឹងជាថ្មី។
ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។ សូមពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធ ឬមានការសង្ស័យណាមួយសូមរួសរាន់មកយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ និងត្រូវអនុវត្តន៍វិធានរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារឲ្យបានជាប់ជានិច្ច៕