- 2021-07-10 10:00:00
- ព័ត៌មាន
អ្នកខេត្តកំពង់ឆ្នាំងសូមប្រយ័ត្ន! រកឃើញអ្នកឆ្លងបន្តកន្ទុយគ្នា សម្រេចបិទផ្សារលើភ្លាមៗ
- 2021-07-10 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកខេត្តកំពង់ឆ្នាំងសូមប្រយ័ត្ន! រកឃើញអ្នកឆ្លងបន្តកន្ទុយគ្នា សម្រេចបិទផ្សារលើភ្លាមៗ
ចន្លោះមិនឃើញ
ផ្សាលើខេត្តកំពង់ឆ្នាំង ប្រកាសបិទជាបណ្តោះអាសន្ន ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ នេះបើយោងតាម សេចក្តីសម្រេចស្តីពីការបិទជាបណ្តោះអាសន្នផ្សារលើក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្រ្តភូមិផ្សារត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះទៅ រហូតមានសេចក្តីសម្រចថ្មី។
ទន្ទឹមនេះ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបន្តប្រកាសករណីឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន ៩៣៣ នាក់ ក្នុងនោះមានករណីស្លាប់កើនឡើងរហូតដល់ ២៦នាក់ទៀត ដោយឡែកអ្នកជាសះស្បើយនៅបន្តមាន៧៤៣នាក់ ដែលតួលេខនេះនៅតែជាចំនួនឆ្លងច្រើន ក្រោយពីមានការផ្ទុះឆ្លងច្រើនកន្លែង នៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត។
ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាកំពុងរីកសាយភាយគួរឲ្យបារម្ភយ៉ាងខ្លាំង។ យ៉ាងណាមិញ ចំនួនតួលេខឆ្លងនៅតែបន្តរកឃើញជាច្រើនបន្ថែមទៀតទាំងក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ក្រសួង សូមធ្វើអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែន ព្រោះថាបច្ចុប្បន្នវីរុសកូវីដ១៩ បំលែងខ្លួនថ្មី ក៏កំពុងតែមានវត្តមានក្នុងប្រទេសកម្ពុជា ហើយវីរុសនេះទៀតសោត គឺមានលទ្ធភាពខ្ពស់ក្នុងការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត បានយ៉ាងឆាប់រហ័ស ៕