• 2021-07-15 05:10:59
  • ព័ត៌មាន

អស់អីនិយាយ! ផ្លូវជាតិលេខ ៥ ជប៉ុនជួយសង់ឡើងស្អាតភ្លឹង ឥលូវទៅមើលតាមចិញ្ចើមផ្លូវឱ្យសុទ្ធតែសំរាម

  • 2021-07-15 05:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរពិចារណានិងគិតឡើងវិញ សម្រាប់បងប្អូនដែលទៅកំសាន្តនៅផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងសិរីសោភ័ណ ហើយហូបចុករួចទុកសំរាមចោលគ្មានសណ្ដាប់ធ្នាប់ ពាសវាលពាសកាល តាមបណ្ដោយដងផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណនិងបរិយាកាសតាមដងដែលស្អាតភ្លឹងទើបសាងសង់រួចមិនទាន់បញ្ចប់១០០%ផងឃើញសំរាមឡើងព្រោងព្រាតទៅហើយ។ នេះដោយយោងតាមការផ្សាយលើគណនីហ្វេសប៊ុក Banteay Meanchey News Youths នាថ្ងៃទី១៥ កក្កដា ២០២១នេះ។

ផ្លូវជាតិលេខ៥ជប៉ុនសាងសង់ស្រស់ស្អាតណាស់ មានទិដ្ឋភាពបៃតងខ្ចីត្រជាក់ភ្នែក មានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវជួយ ឱ្យអ្នកធ្វើដំណើរទទួលបានអារម្មណ៍ ស្រស់ស្រាយ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែកខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លងទទឹង២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល ៕

អត្ថបទដោយ : Su In

មតិយោបល់
អត្ថបទថ្មី