• 2021-07-15 09:15:15
  • ព័ត៌មាន

គ្រោះធម្មជាតិចាប់ផ្ដើមទៀតហើយ ភ្លៀងខ្លាំងលិចលង់ផ្ទះសម្បែងជាង ៤០ខ្នងនៅឃុំ ២ខេត្តបាត់ដំបង

  • 2021-07-15 09:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះ និងខូចខាតនូវសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ជាង៤០គ្រួសារ និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ។ នេះដោយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក BTV Cambodia នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រោយកើតហេតុការណ៍​គ្រោះធម្មជាតិនេះ កម្លាំងចម្រុះរបស់ស្រុកភ្នំព្រឹក បានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារ នៅភូមិអូរធំឃុំភ្នំព្រឹក និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ មួយចំនួន ដោយ​ក្រុមការងារស្រុក ឃុំ ភូមិ ជម្រៀសមកទីទួលសុវត្ត្ថិភាពជាបណ្តោះសន្ន។ ហេតុការណ៍ជំនន់ទឹកភ្លៀងនេះ គឺពុំបានបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋនោះឡើយ ៕

ប្រភព៖ BTV Cambodia

អត្ថបទដោយ : Su In

មតិយោបល់