• 2021-07-16 03:04:29
  • ព័ត៌មាន

អាមេរិក ហាមក្រុមហ៊ុនប្រទេសខ្លួនមិនឱ្យធ្វើជំនួញនៅហុងកុង ដោយចិនកំពុងរារាំងសេរីភាពសេដ្ឋកិច្ច

  • 2021-07-16 03:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកក្នុងរដ្ឋបាល លោក ចូ បៃឌិន នឹងចេញសេចក្តីព្រមានមួយដល់ក្រុមហ៊ុនអាមេរិកទាំងអស់ អំពីហានិភ័យនៃការធ្វើជំនួញនៅហុងកុង ដោយប្រទេសចិនបានបន្តរារាំងសេរីភាពនយោបាយនិងសេដ្ឋកិច្ចនៅក្នុងទឹកដីនេះ។

មន្ត្រីអាមេរិកបានឱ្យដឹងថា ការព្រមានអំពីការធ្វើជំនួញនៅហុងកុង អាចត្រូវបានចេញឆាប់ៗក្នុងសប្តាហ៍នេះ។ ប្រធានាធិបតី ចូ បៃឌិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ថាការដាស់តឿននេះនឹងចង្អុលបង្ហាញពីស្ថានភាពទីផ្សារសេរីដែលកំពុងធ្លាក់ចុះនៅក្នុងទីក្រុងហុងកុង ដែលទីក្រុងមួយនេះធ្លាប់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយរបស់អាស៊ី។

ដូចនេះ ហុងកុងលែងទទួលបានសិទ្ធិអនុគ្រោះផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកទៀតហើយ ដោយមន្ត្រីមួយចំនួននៅហុងកុងបានរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់ពួកគេក្នុងការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់