- 2021-07-19 05:05:41
- ព័ត៌មាន
ទៅមើលទិដ្ឋភាពស្ដែងៗ អាជ្ញាធរកម្ពុជាដុតចោលគ្រឿងញៀនរាប់តោនព្រឹកមិញ ហ៊ុយផ្សែងទ្រលោម
- 2021-07-19 05:05:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមើលទិដ្ឋភាពស្ដែងៗ អាជ្ញាធរកម្ពុជាដុតចោលគ្រឿងញៀនរាប់តោនព្រឹកមិញ ហ៊ុយផ្សែងទ្រលោម
ចន្លោះមិនឃើញ
ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតនិងបំផ្លាញចោលគ្រឿងញៀន និងសារធាតុគីមីផ្សំផ្សេងៗ ប្រមាណជាង ៧តោន។
ពិធីនេះធ្វើឡើងនៅទីតាំងផ្លូវ៦០ម៉ែត្រ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមកពីបណ្ដាស្ថាប័នពាក់ព័ន្ធ មួយចំនួនផងដែរ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគឿងញៀន តែងតែរៀបចំការដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។
គ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុពាក់ព័ន្ធផ្សេងទៀតដែលត្រូវបំផ្លាញសរុបចំនួន ៧តោន៥៥១គីឡូក្រាម៥០៦.៩៩ក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញរឹបអូសបាននាពេលកន្លងមក។ ក្នុងនោះរួមមានសារធាតុអេរ៉ូអ៊ីន ថ្នាំក្រវី កញ្ឆា កាទីណូន ថ្នាំមេតីហ្វេតាមីន នីមេតាហ្សេប៉ាម និងសារធាតុគីមីផ្សំផ្សេងទៀតជាច្រើន៕