• 2021-07-21 03:45:28
  • ព័ត៌មាន

កងទ័ពចិន ព្រមានថាទំនប់វារីអគ្គិសនីដ៏ធំនៅកណ្តាលប្រទេស អាចបាក់់រលំ ក្រោយរងការវាយប្រហារពីព្យុះមួយ

  • 2021-07-21 03:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពចិនបានព្រមានថាទំនប់វារីអគ្គិសនីដ៏ធំមួយ នៅកណ្តាលប្រទេសចិន ក្នុងខេត្តហឺណាន អាចនឹងបាក់រលំនៅគ្រប់ពេលទាំងអស់ បន្ទាប់ពីទំនប់វារីអគ្គិសនីនេះ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់។

ខេត្តហឺណាន ស្ថិតក្នុងចំណុចមួយដែលងាយរងគ្រោះបំផុតបើសិនមានការបាក់ទំនប់វារីអគ្គិសនីនោះមែន។ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង អាជ្ញាធរបានព្យាយាមជម្លៀសប្រជាជនចេញពីតំបន់ដែលមានទឹកលិច។

នៅល្ងាចថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ កងទ័ពរំដោះប្រជាជនបានព្រមានថា ទឹកភ្លៀងធ្លាក់ឥតឈប់ឈរ ធ្វើឱ្យទឹកក្នុងទំនប់វារីអគ្គិសនី នៅទីក្រុង Luoyang កើនឡើងជាខ្លាំង ប្រឈមនឹងហានិភ័យថាអាចនឹងបាក់រលំបានគ្រប់ពេល ខណៈទីក្រុងមួយនេះមានប្រជាជនប្រមាណ ៧ លាននាក់រស់នៅ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់