• 2021-07-21 07:50:36
  • ព័ត៌មាន

កាន់តែធ្ងន់ធ្ងរហើយ! ព្រះសង្ឃច្រើនអង្គនៅវត្តប្រាសាទនាងខ្មៅរកឃើញឆ្លងកូវីដ និងពាក់ព័ន្ធច្រើនរយអង្គទៀត

  • 2021-07-21 07:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចំនួន២៩អង្គ ត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ផ្ទុះឆ្លងជាចង្កោមជាបន្តបន្ទាប់ ។ នេះបើយោងតាមសង្ឃដីការរបស់ព្រះអង្គ ជួន កក្កដា ព្រះចៅអធិការវត្ត បានផ្សាយលើទំព័រហ្វេសប៊ុកផ្ទាល់របស់ព្រះអង្គ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

ព្រះអង្គ ជួន កក្កដា មានសង្ឃដីការថា៖ «លទ្ធផលបឋមនៃការធ្វើតេសរកកូវីត-១៩ របស់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ ឃើញវិជ្ជមានចំនួន២៩អង្គហើយ និងនៅពាក់ពន្ធ័ជាច្រើនអង្គទៀត ក្នុងចំណោម ២៥៣អង្គ » ។ បើតាមព្រះអង្គថា ប្រភពចម្លងគឺពាក់ពន្ធ័ទាំងអស់អង្គនេះ គឺឆ្លងអំពីព្រះសង្ឃដែលនិមន្តទៅឆាន់នៅកុដិប្រាសាទនាងខ្មៅ វត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ៕

អត្ថបទដោយ ៖ Su In

មតិយោបល់