• 2021-07-21 18:00:00
  • ព័ត៌មាន

បន្ធូរភាពតានតឹង នៅតំបន់ទេសចរណ៍ធម្មជាតិខ្មែរព្រំដែនវៀតណាម [បណ្តុំរូបភាព]

  • 2021-07-21 18:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដីស្រុកកំពង់ត្រាច ខេត្តកំពត ប្រិយមិត្ត និងភ្ញៀវទេសចរភាគច្រើនស្គាល់ និងធ្លាប់បានទៅលេងភាគច្រើនគឺ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ភ្នំកំពង់ត្រាច តែប៉ុណ្ណោះ។ ថ្ងៃនេះSabay សូមណែនាំតំបន់ទេសចរណ៍មួយទៀតក្នុងទឹកដីស្រុកកំពង់ត្រាចនេះគឺ «តំបន់ការពារទេសភាពអន្លង់ព្រីង» ដែលជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី(ល.រ ១៤៤)។

«តំបន់ការពារទេសភាពអន្លង់ព្រីង» ជាតំបន់ការពារបែបធម្មជាតិមួយដែលមាន ២២៧ហិតា និងមានសត្វស្លាប៩០ប្រភេទ ដែលមានវត្តមាននៅទីនេះ។ សត្វអ្វីដែលធ្វើឲ្យតំបន់នេះមានភាពទាក់ទាញកាន់តែខ្លាំងនោះគឺ សត្វក្រៀល ដែលជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។

ក្រៅពីជាតំបន់ដែលសំបូរទៅដោយសត្វស្លាប ទីនេះក៏ជាតំបន់ដែលមានទេសភាពស្រស់ត្រកាលធម្មជាតិ ដែលសំបូរទៅដោយដើមផ្លុងបៃតងរាប់សឹបហិតា, ភ្នំធម្មជាតិដែលអាចឲ្យភ្ញៀវទេសចរណ៍ជិះទូកលេងកម្សាន្ត, ទស្សនាទេសភាពព្រំដែនកម្ពុជា-វៀតណាមនៃបង្គោលព្រំដែនលេខ៣១១, សម្រាករំសាយអារម្មណ៍រីស៊តបែបស្រុកស្រែ ភ្លក់ម្ហូបអាហារបែបធម្មជាតិក្នុងសហគមន៍ មាន់ដុតដើមផ្លុង ស៊ុបឆ្អឹងជំនីមើលផ្លុង គ្រឿងសមុទ្រក្នុងស្រែធម្មជាតិរបស់ប្រជាសហគមន៍។

សូមទស្សនាបណ្តុំរូបភាព«តំបន់ការពារទេសភាពអន្លង់ព្រីង»ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត៖

រូបសំណាកសត្វក្រៀលនៅមុខទីស្នាក់ការ «តំបន់ការពារទេសភាពអន្លង់ព្រីង»

សត្វក្រៀលនៅ «តំបន់ការពារទេសភាពអន្លង់ព្រីង» រូបថត៖ក្រសួងបរិស្ថាន

សត្វក្រៀលនៅ «តំបន់ការពារទេសភាពអន្លង់ព្រីង» រូបថត៖ mekongcrane

សត្វស្លាបនៅ «តំបន់ការពារទេសភាពអន្លង់ព្រីង» រូបថត៖ mekongcrane

សត្វស្លាបនៅ «តំបន់ការពារទេសភាពអន្លង់ព្រីង» រូបថត៖ mekongcrane

តំបន់ដីសើមនៅ «តំបន់ការពារទេសភាពអន្លង់ព្រីង» ដែលជាទីកន្លែងសត្វស្លាបប្រមូលផ្តុំ

ទូកដឹកភ្ញៀវទេសចរនៅតំបន់ភ្នំធម្មជាតិ «ភ្នំទឹកតូច»

ទូកដឹកភ្ញៀវទេសចរនៅតំបន់ភ្នំធម្មជាតិ «ភ្នំទឹកតូច»

ភ្ញៀវទេសចរទស្សនានៅតំបន់ភ្នំធម្មជាតិ «ភ្នំទឹកតូច»

ទូកដឹកភ្ញៀវទេសចរនៅល្អាងភ្នំធម្មជាតិ «ភ្នំទឹកធំ»

ផ្លែទំពាំងបាយជូរនៅក្នុងល្អាងភ្នំធម្មជាតិ «ភ្នំទឹកធំ»

ភ្ញៀវទេសចរកំពុងទស្សនាទិដ្ឋភាពក្នុងល្អាងភ្នំធម្មជាតិ «ភ្នំទឹកធំ»

ភ្ញៀវទេសចរជិះម៉ូតូកង់៤ ទស្សនានៅព្រំដែនកម្ពុជា-វៀតណាម

ទេសភាពធម្មជាតិវាលផ្លុងនៅតំបន់ភ្នំធម្មជាតិ «ភ្នំទឹកតូច»
ក្របីកំពុងស៊ីដើមផ្លុងនៅព្រំដែនកម្ពុជា-វៀតណាម

ទេសភាពសម្រស់ធម្មជាតិនៅព្រំដែនកម្ពុជា-វៀតណាម

ទេសភាពសម្រស់ធម្មជាតិនៅព្រំដែនកម្ពុជា-វៀតណាម

ក្របីកំពុងស៊ីដើមផ្លុងនៅព្រំដែនកម្ពុជា-វៀតណាម

រីស៊តបែបស្រុកស្រែ «ក្រៀល»

រីស៊តបែបស្រុកស្រែ «ក្រៀល» ពេលយប់

រីស៊តបែបស្រុកស្រែ «ក្រៀល»

រីស៊តបែបស្រុកស្រែ «ក្រៀល»

រីស៊តបែបស្រុកស្រែ «ក្រៀល»

រីស៊តបែបស្រុកស្រែ «ក្រៀល»

រីស៊តបែបស្រុកស្រែ «ក្រៀល»

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់