• 2021-07-22 02:03:57
  • ព័ត៌មាន

ពាក់ព័ន្ធច្រើនពេក យកសាលាបាលី ២អគារក្នុងវត្តប្រាសាទនាងខ្មៅជាកន្លែងគង់ស្នាក់ព្យាបាលកូវីដព្រះសង្ឃ

  • 2021-07-22 02:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសង្ឃដែលវិជ្ជមានកូវីត១៩ចំនួន ២៩អង្គ ក្នុងវត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នស្ថាប័នពាក់ព័ន្ធសម្រេច យកសាលាបាលី ២អគារជាកន្លែងគង់ស្នាក់ដើម្បីព្យាបាលរោគកូវីដ១៩។ នេះបើតាមទំព័រហ្វេសប៊ុក របស់ព្រះអង្គ ជួន កក្កដា ព្រះចៅអធិការវត្ត នាថ្ងៃទី២១ កក្កដា ២០២១នេះ។

សូមរំលឹកថា យោងតាម ព្រះអង្គ ជួន កក្កដា មានសង្ឃដីការថា៖ «លទ្ធផលបឋមនៃការធ្វើតេស្តរកកូវីដ-១៩ របស់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ ឃើញវិជ្ជមានចំនួន២៩អង្គកាលពីថ្ងៃទី២១ ខែកក្កដានេះ និងនៅពាក់ពន្ធ័ជាច្រើនអង្គទៀត ក្នុងចំណោម ២៥៣អង្គ » ។ បើតាមព្រះអង្គថា ប្រភពចម្លងគឺពាក់ពន្ធ័ទាំងអស់អង្គនេះ គឺឆ្លងអំពីព្រះសង្ឃដែលនិមន្តទៅឆាន់នៅកុដិប្រាសាទនាងខ្មៅ វត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ៕

អត្ថបទដោយ ៖ Su In

មតិយោបល់