• 2021-07-22 02:21:36
  • ព័ត៌មាន

អាណិតពេក ឧកញ៉ា ស្រី ចាន់ថន ប្រកាសទាំងយប់ចង់ជួយក្មេងទាំងពីរ ត្រូវម្ដាយចុះចោលក្រោយយាយស្លាប់ដោយសារកូវីដ

  • 2021-07-22 02:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពមួយសន្លឹក បង្ហាញអំពីសភាពក្មេងតូច ដេកនៅខាងមុខផ្ទះគេយ៉ាងកំសត់ ត្រូវបានប្រិយមិត្តអ្នកលេងបណ្តាញសង្គមធ្វើការចែកចាយបន្តគ្នាព្រោងព្រាត កាលពីយប់ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ ក្មេងតូចៗដែលកំពុងត្រូវការភាពកក់ក្តៅពីម្តាយ ឪពុក និងក្រុមគ្រួសារ ប៉ុន្តែដោយអកុសល យាយបានស្លាប់ដោយសារជំងឺកូវីត ហើយម្តាយបានជិះម៉ូតូទៅចោលទៀត។

អ្វីដែលកាន់តែខ្លោចផ្សាទៀតនោះ គឺក្មេងតូចខាងលើ ខ្លាចគេដេញក៏បានមកសុំដេកនៅខាងមុខផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិបុរីកម្មករ ផ្លូវ២៧១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍ បាននិយាយថា ក្មេងតូចដ៏គួរឱ្យអាណិត បានមកសុំដេកនៅខាងមុខផ្ទះប្រជាពលរដ្ឋ ដោយពោលពាក្យថា "ពូអេីយពូសុំដេកនៅនិងផងខ្លាចគេវៃ" ។

ទន្ទឹមនឹងនេះដែរ លោកឧកញ៉ា ចិត្តធម៌ ស្រី ចាន់ថន បានប្រកាសនៅលើគណនីហ្វេសប៊ុក ចង់យកក្មេងស្រី មកចិញ្ចឹម និងមើលថែឱ្យបានល្អបំផុត។ នេះជាទឹកចិត្តល្អមួយរបស់លោក ឧកញ៉ា ដែលគិតគូរដល់ទុកលំបាករបស់ក្មេងអនាថា គ្មានទីពឹង ហើយការដើរដេកនៅតាមមុខផ្ទះគេនេះទៀតសោត កាន់តែមើលទៅមានអារម្មណ៍ថាសង្វេគពេកក្រៃ៕

អត្ថបទ ៖ សង្ហា

មតិយោបល់