• 2021-07-22 03:53:58
  • ព័ត៌មាន

ក្រោយយាយផុតទៅ លោកតាទ្រហោយំហៅយាយទាំងដាក់អុកស៊ីហ្សែន «យាយអើយ យាយមកវិញមក»(វីដេអូ)

  • 2021-07-22 03:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតាកម្សត់កំពុងគេងដាក់អុកស៊ីហ្សែនលើគ្រែក្នុងមន្ទីរពេទ្យ តែឯងឯកា ក្រោយពីលោកយាយដែលជាភិយាបានទទួលអនិច្ចកម្ម នៅវេលាម៉ោង:១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ កក្កដា ២០២១។ នេះបើតាមប្រភពវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ RitNy Kouthy II។

តាមរយៈវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកខាងលើ បង្ហាញពីស្ថានភាពលោកតា សាំង ម៉ោញ អាយុ ៨៧ឆ្នាំ កំពុងសម្រាន្តដាក់អុកស៊ីហ្សែននៅលើគ្រែ ក្នុងមន្ទីរពេទ្យ ព្រោះតែស្ថានភាពរបស់លោកតាក៏មិនខុសពីលោកយាយនោះដែរ។

លោកតាកម្សត់បានរៀបរាប់ទាំងហត់ និងទឹកភ្នែកថា៖ «យាយគាត់ស្លាប់បាត់ហើយ ឥលូវគាត់ពិបាកក្នុងខ្លួនណាស់ ពិបាកដកដង្ហើមណាស់ យាយអើយ យាយមកវិញមក»។ គួរឲ្យដឹងដែរថា លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហើយ នៅវេលាម៉ោង ៤:១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ កក្កដា ២០២១៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ ៖ មេខាឡា

មតិយោបល់