• 2021-07-22 04:40:11
  • ព័ត៌មាន

មានត្រឹម ២ម៉ឺនដុល្លារ បង់រំលស់ប្រចាំខែ នឹងក្លាយជាម្ចាស់កំពូលភូមិគ្រឹះមានតែ ១ស្រុកខ្មែរ ប្រណីតញាក់សាច់

  • 2021-07-22 04:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ព្រឹកមិញ ក្រោយអ្នកឧកញ៉ាវ័យក្មេងរូបសង្ហា ឡេង ណាវ៉ាត្រា បានប្រកាសលក់ វិមាន Privacy ជាស្ដេចវិឡាដ៏មានកិត្យានុភាព ប្រណិតភាព ឧត្ដមភាពនៃភាពអស្ចារ្យ ការរស់នៅវិមានឯកជន ក្នុងកំពូលភូមិគ្រឹះ ដ៏ល្អឯកគ្មានគូប្រៀប ។ អាចនិយាយបានថា នេះជាលើកទី ១ ក្នុងប្រទេសកម្ពុជាហើយ ដោយអ្នកវិនិយោគបានឆ្ពោះតម្រង់ទៅរកអ្នកមាន ឬ លំដាប់សេដ្ឋី សាងសង់ភូមិគ្រឹះដ៏អស្ចារ្យដាក់លក់បែបនេះ ។

បើតាមទំព័រហ្វេសប៊ុកផេកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពូលវិមាន Privacy ចាប់ផ្ដើមទទួលលុយកក់ក្នុងពេលឆាប់ នេះហើយ ។ អតិថិជនទាំងអស់បង់រំលស់ប្រចាំខែត្រឹមតែ ២ម៉ឺនដុល្លារ ក្នុងមួយខែ ដោយគ្មានការប្រាក់រយៈពេល ៣ ឆ្នាំ តំលៃពេញ 3.95M$ (បីលានកៅសិបប្រាំមឺនដុល្លា) ។ តំលៃបង់ផ្ដាច់ត្រឹមតែ 2.95M$ (ពីលានកៅសិបប្រាំមឺនដុល្លា)តែប៉ុណ្ណោះ ។

ខាងក្រោមនេះជាលក្ខណៈពិសេសៗនៃភូមិគ្រឹះដ៏ធំសម្បើមអស្ចារ្យមួយនេះ៖

-ទំហំដី 100×100=10000ម៉ែតការ៉េ

-ទំហំផ្ទះរួមកន្លែងចតឡាន 91m×60m

-សាច់ផ្ទះ 52m×28mកំពស់បីជាន់។

-ចំណតឡានបាន16ឡាន

-ចំណត Helicopter 01

១.ជាន់ផ្ទាល់ដី

-បន្ទប់ទទួលភ្ញៀវធំ 01

-បន្ទប់ទទួលភ្ញៀវតូច 01

-ចង្ក្រានបាយធំ 01

-ចង្ក្រានបាយតូច 01 (ចង្ក្រានមិនមានក្លិន)

-កន្លែងញាំបាយសម្រាប់ជួបជុំធំ 01

-កន្លែងញាំបាយសម្រាប់គ្រួសារ 01

-បន្ទប់អ្នកបំរើ 02

-បន្ទប់តែកុងឡាន 02

-បន្ទប់ហាត់ប្រាណ 01

-បន្ទប់មើលកុន 01

-បន្ទប់សម្រាប់ភ្ញៀវ 01

-បន្ទប់ទឹក 06

-ខាងក្រោយមានអាងហែលទឹក 01

-បន្ទប់សម្អាតប្រាណ 01

-រានហាលខាងក្រោយផ្ទះសម្រាប់ជួបជុំ 01

២.ជាន់ទី១

  • បន្ទប់ដេក 09បន្ទប់

  • បន្ទប់Master 01

  • បន្ទប់ធំ 01

  • បន្ទប់កណ្តាល 07

-បន្ទប់ទទួលភ្ញៀវធំ 01

-បន្ទប់គ្រួសារ 01

-បន្ទប់ទឹក 09

៣.ជាន់ទី២

បន្ទប់ Karaoke 01

បន្ទប់កំសាន្ត 01

ទីតាំងតាមបណ្ដោយផ្លូវជាតិ6A

បើអតិថិជនទាំងអស់ចាប់អារម្មណ៍ សូមទំនាក់ទំនង ប្រឹក្សាយោបល់. 011254444 066444444

អត្ថបទ៖ MC Chandarareth

មតិយោបល់