• 2021-07-22 06:41:36
  • ព័ត៌មាន

កប់ក្នុងដីរាប់រាយឆ្នាំ! ទីបំផុតដងខ្លួន ក្បាល​យក្ស និងទេវតា ត្រូវ​រក​ឃើញ​ក្នុងកំណាយ​​ ជួសជុលខ្លោងទ្វារ​តាកាវ

  • 2021-07-22 06:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដងខ្លួន ក្បាល​យក្ស និងព្រះសិរទេវតា ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុងពេលធ្វើកំណាយបុរាណវិទ្យា​ជួសជុលខ្លោងទ្វារ​តាកាវ ក្នុងរយៈពេល​៣សប្តាហ៍​នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និង​ចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និង​បំណែក​វត្ថុបុរាណមួយចំនួន។

​អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បានរកឃើញក្បាលយក្ស​ចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមាន​ត្រឹម​តែ​ពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន​០៤។ រីឯ​ព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់​កណ្តាលស្មាដល់បបូរមាត់។

ខ្លោង​ទ្វារ​តា​កាវ គឺជា​ខ្លោងទ្វារ​មួយ ក្នុង​ចំណោម​ខ្លោងទ្វារ​ទាំង៥ នៃ​ក្រុង​អង្គរ​ធំ ដែល​ស្ថិត​នៅ​ទិសខាងលិច នៃ​ប្រាសាទ​បាយ័ន។ ខ្លោងទ្វារ​នេះ ត្រូវ​បាន​​ធ្វើ​ពិធី​ក្រុង​ពាលី បើក​ការ​ដ្ឋាន​ជួសជុល​គោបុរៈ​ខ្លោងទ្វារ​អង្គរ​ធំ ​ហៅ ខ្លោងទ្វារ​តា​កាវ​ ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០២១​កន្លង​ទៅ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លោង​ទ្វារ​តា​កាវ​សង់​អំពី​ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម ដែល​មាន​កំពូល​រូប​ព្រហ្ម​មុខ​បួន​ចំនួន​៣ នៅ​ពី​លើ កំពូល​កណ្ដាល​មាន​កម្ពស់​រហូត​ដល់​២៣ម៉ែត្រ។ រី​ឯ​តាម​ចំណុច​កែង​នៃ​ខ្លោង​ទ្វារ មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី ហើយ​នៅ​ខាង​លិច​មាន​ស្ពាន​ហាល​ដែល​មាន​លម្អ​ដោយ​រូប​ទេវតា និង​​យក្ស​ទាញ​ព្រ័ត្រ​ (កូរ​សមុទ្រ​ទឹកដោះ)​៕  

ប្រភព៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កែសម្រួល៖ សៀនហួរ

មតិយោបល់