• 2021-07-22 08:23:09
  • ព័ត៌មាន

លោកវេជ្ជបណ្ឌិត លាង ហ៊ត់ នៅពេទ្យព្រះកេតុមាលា ប្រកបដោយគុណធម៌ ជួយសង្គ្រោះជីវិតពលរដ្ឋរាប់រយនាក់ បានលាចាកលោកហើយ

  • 2021-07-22 08:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាដំណឹងគួរឱ្យសោកសៅ និងស្រណោះជាទីបំផុត បន្ទាប់ពីមហាជនបានទទួលដំណឹងថា លោកវេជ្ជបណ្ឌិត លាង ហ៊ត់​ ជាគ្រូពេទ្យមួយរូប នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ បានទទួលមរណភាពហើយ ដោយគ្រោះថ្នាក់ចរាចរណ៍ ។ នេះបើតាមប្រភពព័ត៌មានពីក្រុមការងារ Cambodia Escort Ambulances នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះ ។

តាមប្រភពខាងលើឱ្យដឹងថា លោកគ្រូគឺ ជាវេជ្ជបណ្ឌិតដែលមានគុណធម៌ប្រកបដោយសម្ថភាពខ្ពស់ ជួយសង្រ្គោះជីវិតមនុស្សពីជំងឺបានច្រើនណាស់ ព្រមទាំងជាគ្រូបង្រៀនមួយរូបប្រកបដោយមនសិកាជួយជនរួមជាតិមាតុភូមិ លោកគ្រូតែងតែឡាយបង្រៀនសិស្សដោយមិនគិតថ្លៃ ។ ឆន្ទៈ​ និង​មនសិការ​ពេញ​ខ្លួន​ ក្នុងអង្គប្រជុំលោកគ្រូ តែងតែ​វែកញែក​រក​ផ្លូវ​ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​ដោយ​ចិត្ត​បរិសុទ្ធ​ ។

ការលាចាកលោកទៅរបស់លោកវេជ្ជបណ្ឌិត បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រជាជនខ្មែរនឹងចងចាំនូវ គុណធម៌ ក្ដីស្រឡាញ់ ទឹកចិត្តសណ្ដោសប្រណីមួយនេះ ជារៀងរហូត និងសូមឱ្យវិញ្ញាណក្ខន្ធលោកគ្រូពេទ្យបានទៅកាន់សុគតិភព ៕

មតិយោបល់