• 2021-07-23 08:06:26
  • ព័ត៌មាន

ចិន ផ្តល់វ៉ាក់សាំង ២លានដូសដល់មីយ៉ាន់ម៉ា ដើម្បីជួយទប់ស្កាត់ការផ្ទុះឆ្លងកូវីដនៅតាមព្រំដែន

  • 2021-07-23 08:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីមីយ៉ាន់ម៉ា បាននិយាយថាប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ចំនួន២លានដូសដល់ប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍នេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃការផ្ទុះឆ្លងនៅតាមតំបន់ព្រំដែន។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន CNA ​នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ មានករណីឆ្លងថ្មីចំនួន ៦៧០១ នាក់ និងមានអ្នកស្លាប់ ៣១៩ នាក់ ដែលនេះជាចំនួនមួយខ្ពស់គួរឱ្យកត់សម្គាល់។

ប្រភពពីក្រុមគ្រូពេទ្យនិងអ្នកចាត់ចែងបូជាសពអ្នកជំងឺកូវីដ បាននិយាយថាចំនួនអ្នកស្លាប់គឺអាចខ្ពស់ជាងនេះទៅទៀត ហើយការផ្ទុះឡើងនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងករណីថ្មីជាច្រើន នៅក្នុងខេត្តយូណាន ប្រទេសចិន ដែលជាប់ព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម