• 2021-07-26 10:32:32
  • ព័ត៌មាន

រន្ធត់មិនស្ទើរ! ដាច់ស្ពានធ្លាក់បាក់ភ្លាមៗ ក្នុងហេតុការណ៍បាក់ដី នៅតំបន់ភាគខាងជើង​ឥណ្ឌា (មានវីដេអូ)

  • 2021-07-26 10:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ មនុស្ស ៩នាក់បានស្លាប់នៅក្នុងការបាក់ដី នៃភាគខាងលិចប្រទេសឥណ្ឌា នៃរដ្ឋ ហ៊ីម៉ាឆាល ប្រាដេ។ នេះបើតាមប្រភពព័ត៌មាន BBC កាលពីថ្ងៃទី ២៥ កក្កដា នេះ។

អ្នកស្លាប់ភាគច្រើនជាអ្នកទេសចរមកពីតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា និងអ្នកទេសចរផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍នៃការធ្លាក់បាក់ដីនេះ។ លោកនាយករដ្ឋមន្រ្តី ណារេនត្រាម៉ូឌី បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិត។ ការរអិលបាក់ដីនេះគឺជាការធ្លាក់មួយក្នុងចំណោមតំបន់ជាច្រើននៅតំបន់នោះកាលពីថ្ងៃអាទិត្យ។ ផ្នែកជាច្រើននៃប្រទេសឥណ្ឌាបានរងគ្រោះដោយសារការបាក់ដីនិងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដោយសារប្រទេសនេះឆ្លងកាត់រដូវវស្សាដែលមានរយៈពេលចាប់ពីខែមិថុនាដល់ខែកញ្ញារៀងរាល់ឆ្នាំ។

យ៉ាងហោចណាស់មនុស្ស ១៣៦ នាក់បានស្លាប់នៅរដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់លើភូមិរាប់រយនាក់ ដែលបណ្តាលឱ្យប្រជាជនដែលនៅជាប់គាំង និងខូចខាតផ្ទះសំបែងជាច្រើនខ្នង ៕

វីដេអូបាក់ចំកណ្តាលស្ពាន ក្នុងហេតុការណ៍បាក់ដីនៅភាគជើងប្រទេសឥណ្ឌា

ប្រភព៖ BBC ប្រែសម្រួល ៖ Lady

មតិយោបល់