• 2021-07-27 08:30:00
  • ព័ត៌មាន

មានទឹកចិត្តណាស់! បុរសម្នាក់ ប្រើឡានចូកដីផ្ទាល់ខ្លួន ដឹកមនុស្សរងគ្រោះដោយសារទឹកជំនន់ នៅខេត្តហឺណានប្រទេសចិន

  • 2021-07-27 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ បានប្រើប្រាស់ឡានចូកដីរបស់ខ្លួន ដឹកយកមនុស្សជាច្រើន ដែលរងគ្រោះដោយសារទឹកជំនន់ បន្ទាប់ពីមានខ្យល់ព្យុះភ្លៀងដ៏ខ្លាំង នៅខេត្តហឺណាន ភាគកណ្តាល ប្រទេសចិន។

នៅថ្ងៃទី ២០ កក្កដា ឆ្នាំ២០២១ តំបន់លំនៅដ្ឋាននៅជិតទីប្រជុំជន បៃសា (Baisha) ផ្លូវថ្នល់ត្រូវបានទឹកជំនន់ជន់លិច ហើយប្រជាពលរដ្ឋជាច្រើនត្រូវបានជាប់គាំងនៅតាមទីតាំងដែលមិនមែនជាផ្ទះរបស់ខ្លួន។ បុរសជនជាតិចិនម្នាក់ ដែលមានឈ្មោះ លីវៃ អាយុ ៣៣ ឆ្នាំ នៅក្រុងបៃសា ទីក្រុងហ្សេងចូវ បានស្ម័គ្រដឹកជញ្ជូនប្រជាជនដែលរងគ្រោះទាំងនោះដោយឡានចូកដីរបស់ខ្លួន។ ក្នុងអំឡុងពេលនៃការជួយសង្គ្រោះ លោកបានឃើញបុរសវ័យចំណាស់ម្នាក់ឈរកណ្តាលភ្លៀងធំ លោកក៏បានដឹកយកបុរសនោះទៅកាន់គេហដ្ឋានវិញ។

លោក លីវៃ បានបន្តជួយអ្នករងគ្រោះទាំងនោះ និងចូលរួមជាមួយក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីជួយអ្នករងគ្រោះដែលដឹកតាមសាឡាង លោកបាននិយាយថា «ខ្ញុំមានបំណងចូលរួមក្នុងការងារជួយសង្រ្គោះ នៅស៊ីនសាំង Xinxiang ខណៈដែលស្ថានការណ៍នៅ ហ្សេងចូវ ល្អប្រសើរបន្ទាប់ពីមានការជួយសង្រ្គោះ» ៕

ប្រភព៖ Chinadaily ប្រែសម្រួល ៖ Lady

មតិយោបល់