- 2021-07-29 03:20:20
- ព័ត៌មាន
នៅឧត្ដរមានជ័យម្សិលមិញនេះ រកឃើញមនុស្សជាង ២០០នាក់ឆ្លងកូវីដ ភាគច្រើនបំផុតមកពីថៃ
- 2021-07-29 03:20:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅឧត្ដរមានជ័យម្សិលមិញនេះ រកឃើញមនុស្សជាង ២០០នាក់ឆ្លងកូវីដ ភាគច្រើនបំផុតមកពីថៃ
ចន្លោះមិនឃើញ
ខេត្តឧត្ដរមានជ័យ រកឃើញជំងឺកូវីដ១៩ លើមនុស្ស ២០១ នាក់ ភាគច្រើនជាពលករដែលមកពីប្រទេសថៃ។ នេះបើតាមព័ត៌មានដែលទទួលបានពីរដ្ឋបាលខេត្តឧត្ដរមានជ័យ។
នៅថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបង្ហាញករណីរកឃើញជំងឺកូវីដ១៩ លើមនុស្ស ២០១ នាក់។ ក្នុងនោះ រកឃើញ ២០ នាក់ ឆ្លងក្នុងសហគមន៍ និង ១៨១ នាក់ជាពលករដែលមកពីប្រទេសថៃ។ ក្នុងនោះ រដ្ឋបាលខេត្តក៏បានបង្ហាញតួលេខអ្នកជាសះស្បើយ ចំនួន ១៣ នាក់បន្ថែមទៀត។
គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៥៦៥ ករណី ក្នុងនោះ
ករណីនាំចូលពីក្រៅប្រទេសចំនួន ៤.២៤៩ករណី
ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣១៦ ករណី
បានព្យាបាលជាសះស្បើយចំនួន ៧២៤ នាក់
កំពុងសម្រាកព្យាបាលចំនួន ៣.៨៣៣ នាក់ និងស្លាប់ចំនួន ០៨នាក់ ៕