- 2021-07-29 03:44:56
- ព័ត៌មាន
លះបង់គ្រប់យ៉ាងដើម្បីការពារព្រៃឈើ សូម្បីរៀបការក៏មន្ត្រីឧទ្យានុរក្សរូបនេះ Pre-wedding ជាមួយធម្មជាតិដែរ
- 2021-07-29 03:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លះបង់គ្រប់យ៉ាងដើម្បីការពារព្រៃឈើ សូម្បីរៀបការក៏មន្ត្រីឧទ្យានុរក្សរូបនេះ Pre-wedding ជាមួយធម្មជាតិដែរ
ចន្លោះមិនឃើញ
ក្រៅពីការលះបង់កម្លាំងកាយចិត្ត ឆ្លងកាត់រាល់ឧបសគ្គ និងពេលខ្លះត្រូវប្រឈមមុខនឹងការលះបង់អាយុជីវិតដើម្បីថែរក្សានិងអភិរក្សធនធានធម្មជាតិ មន្ត្រីឧទ្យានុរក្សក៏មានគ្រួសារត្រូវថែរក្សា និងរក្សាពេលឯកជនដើម្បីពូនជ្រុំសុភមង្គលក្នុងគ្រួសារ។
រូបភាពជាច្រើនសន្លឹកបង្ហាញពីការថតត្រៀមសម្រាប់រៀបអាពាហ៍ពិពាហ៍របស់មន្ត្រីឧទ្យានុរក្សបានស្តែងចេញឱ្យឃើញពីចំណងដែលមិនអាចកាត់ផ្តាច់បាននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់មន្ត្រីឧទ្យានុរក្សចំពោះធម្មជាតិ ហើយក៏ជាចំណងរវាងសុខភាព សុភមង្គលរបស់មនុស្ស និងគុណភាពធម្មជាតិ។
ពិតណាស់មនុស្សយើងរស់នៅមិនអាចខ្វះធម្មជាតិបានទេ ធម្មជាតិប្រៀបដូចជាខ្យល់ដង្ហើមរបស់មនុស្សយើងយ៉ាងអញ្ចឹងដែរ ដូចពាក្យគេតែងនិយមនិយាយតៗគ្នាថា '’ធម្មជាតិជាផ្សំពិសេសជួយផ្សើមដង្ហើមជីវិតឱ្យកាន់តែមានន័យ"។ សូមចូលរួមថែរក្សាសម្បត្តិធម្មជាតិដែលមាននៅក្នុងប្រទេសកម្ពុជាយើងទាំងអស់គ្នា៕
ប្រភព ៖ ក្រសួងបរិស្ថាន