• 2021-07-29 04:48:53
  • ព័ត៌មាន

មកដឹងស្ថានការណ៍ថ្មី នៃការឆ្លងរាតត្បាត និងករណីស្លាប់ដោយសារវីរុសកូវីដនៅប្រទេសកម្ពុជា

  • 2021-07-29 04:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៦៥ នាក់បន្ថែមទៀតសម្រាប់ទិន្នន័យថ្មីនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

  • អ្នកឆ្លងក្នុងសហគមន៍ ៤៣៧ នាក់

  • អ្នកដំណើរពីបរទេស ៣២៨ នាក់

  • ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១១នាក់

  • ចំនួនអ្នកជាសះស្បើយ មានចំនួន៦៩៤នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ២៨ កក្កដា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៧៥,៩១៧ នាក់ អ្នកជាសះស្បើយសរុប ៦៨,៣៨៦ នាក់ និង មានអ្នកស្លាប់សរុប ១,៣៥០ នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់