• 2021-07-29 06:42:24
  • ព័ត៌មាន

បន្ទាន់! ភ្នំពេញដាក់បម្រាមគោចរជាផ្លូវការហើយ បិទការធ្វើដំណើរពីម៉ោង ៩យប់ដល់ម៉ោង៣ទៀបភ្លឺ ចាប់ពីយប់នេះ

  • 2021-07-29 06:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម រយៈពេល ១៤ថ្ងៃ។ នេះបើតាមសេចក្តីសម្រេច ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២១ នេះ។

យោងតាមសេចក្តីសម្រេច បានឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយគិតចាប៉ពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់