- 2021-07-29 08:42:19
- ព័ត៌មាន
វៀតណាម រកឃើញអ្នកឆ្លងវីរុសកូវីដប្រចាំថ្ងៃ ជាង៦ពាន់នាក់ ក្នុងរយៈពេល ៧ថ្ងៃជាប់ៗគ្នា
- 2021-07-29 08:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម រកឃើញអ្នកឆ្លងវីរុសកូវីដប្រចាំថ្ងៃ ជាង៦ពាន់នាក់ ក្នុងរយៈពេល ៧ថ្ងៃជាប់ៗគ្នា
ចន្លោះមិនឃើញ
អាជ្ញាធរវៀតណាមបាននិយាយថាទីក្រុងធំ ៗ របស់ប្រទេសវៀតណាម ក្នុងនោះរួមមានទីក្រុង ហូជីមិញ និង ហាណូយ អាចពង្រីកឬរឹតបន្តឹងលើវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងដល់ ៦ពាន់នាក់ក្នុងរយៈពេល ៧ ថ្ងៃជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងវីរុសកូវីដ១៩ ចំនួន ៦៥៥៩នាក់ កាលពីថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបចាប់តាំងពីមានការឆ្លងរាតត្បាតកើនដល់ជាង ១២ ម៉ឺននាក់។
បើយោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថាប្រជាជនវៀតណាមប្រហែល ៤៥០០០០ នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងការពារពីវីរុសកូវីដ១៩ ក្នុងចំណោមប្រជាជនវៀតណាមសុរបដែលមានរហូតដល់ ៩៨ លាននាក់៕