• 2021-07-29 08:53:19
  • ព័ត៌មាន

ក្រុមគ្រូពេទ្យនៅខេត្តមួយ សម្ដែងក្ដីព្រួយបារម្ភខ្លាំង អ្នកជំងឺធ្ងន់ៗកាន់តែកើនឡើង គ្មានគ្រែគេង ឯខ្យល់អុកស៊ីហ្សែនក៏មិនគ្រប់គ្រាន់ដែរ

  • 2021-07-29 08:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុបន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅខេត្តកោះកុង នៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ទន្ទឹមនឹងនោះករណីធ្ងន់ធ្ងរ(severe illness) ដែលបានចូលមកសម្រាក ថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានការកើនឡើងជាលំដាប់។ នេះដោយយោងតាមការផ្សាយរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។

មកដល់ថ្ងៃនេះអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងពេញបន្ទប់អស់ហើយ គ្មានគ្រែទំនេរឡើយ ធ្វើឱ្យបន្ទុកនៃការថែទាំព្យាបាលរបស់ក្រុមគ្រូពេទ្យជួរមុខយើងកាន់តែមានការមមាញឹក ទាំងថ្ងៃ ទាំងយប់ ឯការប្រើប្រាស់អុកស៊ីហ្សែនកាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃ ជាមធម្យមមន្ទីរពទ្យត្រូវប្រើអុកស៊ីហ្សែនអស់ ២៥-៣០ធុងក្នុងមួយថ្ងៃ ដែលធ្វើឱ្យមន្ទីរពេទ្យត្រូវទទួលបន្ទុកក្នុងការចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន និងកំពុងឈានទៅរកមានការខ្វះខាតថវិកា ។

សូមបងប្អូនប្រជាពលរដ្ឋ កុំមើលស្រាលជំងឺកូវីដ១៩ឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសវិធានការ ៣ការពារ ៣កុំ និងទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស ៕

ប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង

អត្ថបទសម្រួលដោយ ៖ស៊ូ អ៊ីន

មតិយោបល់
អត្ថបទពេញនិយម